University of Management and Economics
សាកលវិទ្យាធិការរង
សាកលវិទ្យាធិការរងជាអ្នកតំណាងឲ្យសាកលវិទ្យាធិការនិងជាអ្នកទទួលខុសត្រូវទៅតាមផ្នែក នីមួយៗ។ ដោយឡែកអាណត្តិរបស់សាកលវិទ្យាធិការរងមានរយៈពេល ១០ឆ្នាំ យោងតាមការសម្រេច ចាត់តាំងរបស់ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ។ សាកលវិទ្យាល័យមានសាកលវិទ្យាធិការរងចំនួន៤រូបឬច្រើនតាមការចាំបាច់ ដែលទទួលខុសត្រូវដូចខាងក្រោម ៖
-សាកលវិទ្យាធិការរងទី១ ទទួលបន្ទុក បណ្តុះបណ្តាល ត្រួតពិនិត្យ របបសន្តិសុខសង្គម ពន្ធដារ VDI ហិរញ្ញវត្ថុ កិច្ចការទីផ្សារ និង មជ្ឈមណ្ឌលព័ត៌មានសាធារណៈ
-សាកលវិទ្យាធិការរងទី២ ទទួលបន្ទុកកិច្ចការសិក្សាធិការ អប់រំបន្ត សញ្ញាបត្រ ប្រឡងបញ្ចប់ និងការសិក្សាស្រាវជ្រាវ
-សាកលវិទ្យាធិការរងទី៣ ទទួលបន្ទុក ទំនាក់ទំនងជាតិ អន្តរជាតិ ពិនិត្យឯកសារ អាហារូបករណ៍ក្រៅប្រទេស មជ្ឈមណ្ឌលភាសាបរទេស និងគ្រប់គ្រងសាខា
-សាកលវិទ្យាធិការរងទី៤ ទទួលបន្ទុកការិយាល័យ ផ្តល់ព័ត៌មាន និង ចុះឈ្មោះចូលរៀន កិច្ចការប្រឡងចូល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ព្រៀងគោលកាណ៍និងនីតិវិធីផ្សេងៗ គ្រប់គ្រងនិស្សិតមានការងារធ្វើគ្រប់គ្រងនិស្សិតបន្ត ផ្ទេរ ព្យួរ បំពេញក្រេឌីត និងគុណភាពអប់រំផ្ទៃក្នុង
១-បណ្ឌិត ជុំ ឡាយ សាកលវិទ្យាធិការរង ទទួលបន្ទុក សិក្សាធិការ ថ្នាក់ក្រោយបរិញ្ញាបត្រ និង ស្រាវជ្រាវ
២-លោក ទុន ណារិទ្ធ សាកលវិទ្យាធិការរង ទទួលបន្ទុក ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ការិយាល័យចុះឈ្មោះ និង ធានាគុណភាព អប់រំផ្ទៃក្នុង
៣-លោក យុទ្ធ ចេតនា សាកលវិទ្យាធិការរង ទទួលបន្ទុក ហិរញ្ញវត្ថុ និង កិច្ចការនិស្សិត មជ្ឈមណ្ឌលព័ត៌មានសាធារណៈ VDI
៤-លោកស្រី ឡេង ចាន់ធី សាកលវិទ្យាធិការរង ទទួលបន្ទុក ការិយាល័យសាកលវិទ្យាធិការ ទំនាក់ទំនងអន្តរជាតិ គ្រប់គ្រងសាខា
៥-បណ្ឌិត ណង​ ថា សាកលវិទ្យាធិការរង ទទួលបន្ទុក កីឡា សមាគមន៍គ្រឹះស្ថានឧត្តមសិក្សា និងជានាយកសាខា ខេត្តបន្ទាយមានជ័យ